khmer eng
  • ខុទ្ទកាល័យឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម សោម សាវុធ និងលោក សោម វុធ្ធារិទ្ធ
     
    ចែករំលែក ៖

    នាថ្ងៃត្រង់ទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សន ពៅ នាយករងខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងសហការី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា គឹម សំ ម្តាយបង្កើតរបស់ឯកឧត្តម សោម សាវុធ ជំនួយការខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា និងលោក សោម វុធ្ធារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២២:០៣នាទីយប់ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។

    ឯកឧត្តមបណ្ឌិត បានពាំនាំនូវពាក្យពេចន៍ និងបច្ច័យរបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ម្តាយបង្កើត ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។

    ឯកឧត្តមបណ្ឌិត សន ពៅ ក៏បានចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា គឹម សំ បានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត